កាលពីថ្ងៃទី១៨ ដល់ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៧ កន្លងទៅនេះ គណៈគ្រប់គ្រងសាលារៀន អន្តរទ្វីប អាមេរិកាំង បានរៀបចំដំណើរកម្សាន្តប្រចាំឆ្នាំ២០១៧ សម្រាប់លោកគ្រូ អ្នកគ្រូ និងបុគ្គលិក រួមទាំងគ្រួសាររបស់លោកគ្រូ អ្នកគ្រូ និងបុគ្គលិកនៃសាលារៀន អន្តរទ្វីប អាមេរិកាំង ចំនួនប្រមាណ២៩០នាក់ ទៅកាន់ខេត្តព្រះសីហនុ ក្រុងព្រះសីហនុ និងខេត្តកំពត។ ក្នុងដំណើរកម្សាន្តប្រចាំឆ្នាំ២០១៧ ដែលមានរយៈពេល០១យប់ ០២ថ្ងៃនេះ លោកគ្រូ អ្នកគ្រូ និងបុគ្គលិកបានទស្សនាសម្រស់ទឹកដីខេត្តព្រះសីហនុ នៅពេលល្ងាចញ៉ាំអាហារក្នុងភោជនីយដ្ឋាន៩៩១ នៅឆ្នេរអូរឈើទាល មានដូចជា អាំងសាច់ បង្គារ មឹក ដំឡូង ពោត ហើយមានខ្លះងងូតទឹកលេងកម្សាន្តនៅឆ្នេរអូរឈើទាល ថ្ងៃទីពីចេញដំណើរទៅទស្សនាខេត្តកំពត ឆ្លងកាត់តំបន់វាលរិញ និងទស្សនាទេសភាពតាមដងផ្លូវ ជម្រាលភ្នំដ៏ស្រល់ត្រកាល រហូតដល់តំបន់រមណីយដ្ឋានទេសចរណ៍ធម្មជាតិទឹកឈូ និងទំនប់វាអគ្គិសនីកំចាយ និងពិសាអាហារថ្ងៃត្រង់នៅទឹកឈូ យ៉ាងសប្បាយរីករាយជាមួយនឹងការទទួលទាននូវអាហារដ៏មានឱជារសគ្រប់ពេលនៅភោជនីយដ្ឋាន និងសម្រាកនៅសណ្ឋាគារល្អៗក្រុងព្រះសីហនុ និងត្រឡប់មកដល់រាជធានីភ្នំពេញវិញប្រកបដោយសុវត្ថិភាព និងភាពសប្បាយរីករាយក្រៃលែង៕
Category: ដំណើរកម្សាន្តប្រចាំឆ្នាំ