កាលពីថ្ងៃទី២៤ ខែកុម្ភៈ កន្លងទៅថ្មីៗនេះ គណៈគ្រប់គ្រងសាលារៀន អន្តរទ្វីប អាមេរិកាំង បានរៀបចំដំណើរទស្សនកិច្ចសិក្សាលើកទី១១៦ សម្រាប់សិស្សានុសិស្សថ្នាក់ទី១១ ទៅកាន់រមណីដ្ឋានភ្នំដា ស្ថិតនៅក្នុងភូមិព្រែកតាផ ឃុំគោកធ្លក ស្រុកអង្គរបុរី ខេត្តតាកែវ។ គោលបំណងនៃដំណើរទស្សនៈកិច្ចសិក្សា គឺដើម្បីឱ្យប្អូនៗស្វែងយល់ពីទីតាំងប្រវត្តសាស្ត្រប្រាសាទភ្នំដាសម័យកាលហ្វូណន់ នាសតវត្សរ៍ទី៤-៦ ដែលទាក់ទងនឺងទីកន្លែងចាប់ផ្តើមកំណើតដំបូងបំផុតនៃសង្គមជាតិកម្ពុជា និងប្រាសាទបុរាណ។ ក្រៅពីប្អូនៗអាចឆ្លុុះបញ្ចាំងខ្លឺមសារមេរៀន និងទទួលបាននូវចំណេះដឺងថ្មីៗ។ គួរបញ្ជាក់ថា ក្នុងដំណើរទស្សនៈកិច្ចសិក្សានេះផងដែរ ប្អូនៗបានធ្វើដំណើរទៅកាន់សាលាបឋមសិក្សា សុខអាន ទួលសំបូរ ដើម្បីចែកអំណោយជាសម្ភារសិក្សាដល់សិស្សានុសិស្សដែលសិក្សានៅទីនោះ៕
Category: កម្មវិធីទស្សនកិច្ចសិក្សា