ដំណើរទស្សនកិច្ចសិក្សាលើកទី១៤៦ ប្រចាំសាលារៀន អន្ដរទ្វីប អាមេរិកាំង សម្រាប់សិស្សថ្នាក់ទី៧ ទៅកាន់ពុទ្ធមណ្ឌលកម្ពុជា
នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២២ សាលារៀន អន្ដរទ្វីប អាមេរិកាំងបានដឹកនាំដំណើរទស្សនកិច្ចសិក្សាលើកទី១៤៦ ប្រចាំសាលារៀន អន្ដរទ្វីប អាមេរិកាំង សម្រាប់សិស្សថ្នាក់ទី៧ ទៅកាន់ពុទ្ធមណ្ឌលកម្ពុជា ស្ថិតក្នុងឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល។ ជារៀងរាល់ឆ្នាំសាលាតែងតែរៀបចំដំណើរទស្សនកិច្ចសិក្សាសម្រាប់សិស្សានុសិស្ស។ គោលបំណងនៃការទស្សនកិច្ចសិក្សានេះគឺដើម្បីឱ្យសិស្សានុសិស្សយល់ដឹងពីប្រវត្តិនៃទីតាំងប្រត្តិសាស្រ្តនានានៅក្នុងប្រទេសកម្ពុជា។ មិនតែប៉ុណ្ណោះ សិស្សានុសិស្សក៏អាចបណ្តុះភាពជាអ្នកដឹកនាំ និងទំនាក់ទំសាធារណៈជាមួយមិត្តរួមថ្នាក់របស់ពួកគេថែមទៀតផង។ ខាងក្រោមនេះជារូបភាពនៃដំណើរទស្សនកិច្ចសិក្សារបស់សិស្សានុសិស្សថ្នាក់ទី៧។