ដំណើរទស្សនកិច្ចសិក្សាលើកទី៧ សម្រាប់សិស្សានុសិស្សថ្នាក់ទី២ ទៅកាន់ផ្សារទំនើបម៉ាក្រូ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាទួលគោក
កាលពីថ្ងៃព្រហស្បតិ៍ ទី២៨ ខែមេសា ឆ្នាំ២០២២ សាលារៀន អន្តរទ្វីប អាមេរិកាំង សាខាទួលគោក បានរៀបចំកម្មវិធីដំណើរទស្សនកិច្ចសិក្សាលើកទី៧ សម្រាប់សិស្សានុសិស្សថ្នាក់ទី២ ទៅកាន់ផ្សារទំនើបម៉ាក្រូ។ គោលបំណងនៃដំណើរទស្សនកិច្ចសិក្សានេះគឺដើម្បីឱ្យសិស្សានុសិស្សយល់ដឹងអំពីចំណីអាហារ ផ្លែឈើ និងទំនិញផ្សេងៗនៅទីនោះ។