ដំណើរទស្សនកិច្ចសិក្សាលើកទី១៦១ ទៅកាន់ព្រះបរមរាជវាំង ចតុមុខមង្គល សិស្សានុសិស្សថ្នាក់ទី៥ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាទួលគោក
កាលពីថ្ងៃពុធ ទី២១ ខែធ្នូ ឆ្នាំ២០២២ សាលារៀន អន្តរទ្វីប អាមេរិកាំង សាខាទួលគោក បានរៀបចំដំណើរទស្សនកិច្ចសិក្សាលើកទី១៦១ ទៅកាន់ព្រះបរមរាជវាំង ចតុមុខមង្គល សិស្សានុសិស្សថ្នាក់ទី៥។ គោលបំណងនៃការបង្កើតកម្មវិធីទស្សនកិច្ចសិក្សានេះគឺដើម្បីឱ្យសិស្សានុសិស្សគ្រប់កម្រិតសិក្សា៖
១. រៀនធ្វើការជាក្រុម
២. រៀនដោះស្រាយបញ្ហាដែលពួកគេជួបប្រទះ
៣. មានភាពក្លាហានក្នុងការទំនាក់ទំនងក្នុងទីសាធារណៈ
៤. ទទួលបានចំណេះដឹងពីសង្គមខាងក្រៅបន្ថែម