ដំណើរទស្សនកិច្ចសិក្សាលើកទី៧៨ ទៅកាន់ផ្សារម៉ាក្រូ សម្រាប់សិស្សានុសិស្សថ្នាក់ទី២ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាទួលគោក
កាលពីថ្ងៃព្រហស្បតិ៍ ទី២៦ ខែមករា ឆ្នាំ២០២៣ សាលារៀន អន្តរទ្វីប អាមេរិកាំង សាខាទួលគោក បានរៀបចំដំណើរទស្សនកិច្ចសិក្សាលើកទី៧៨ សម្រាប់សិស្សានុសិស្សថ្នាក់ទី២ ទៅកាន់ផ្សារទំនើបម៉ាក្រូ។ សាលារៀន អន្តរទ្វីប អាមេរិកាំងសាខាទួលគោក តែងរៀបចំដំណើរទស្សនកិច្ចសិក្សានេះជារៀងរាល់ឆ្នាំ និងគ្រប់កម្រិតថ្នាក់។ គោលបំណងនៃដំណើរទស្សនកិច្ចសិក្សាខាងលើ គឺដើម្បីឱ្យសិស្សានុសិស្សថ្នាក់ទី២បានយល់ដឹងអំពីផ្សារទំនើបម៉ាក្រូដែលជាទីកន្លែងមានលក់ បន្លែរ សាច់ ផ្លែឈើ ម្ហូបអាហារ និងផលិតផលផ្សេងៗជាច្រើនមុខទៀត។