កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៩ កន្លងទៅនេះ សាលារៀន អន្តរទ្វីប អាមេរិកាំង បាន សហការជាមួយគ្លីនិកធ្មេញ ផ្លរ៉ា បានរៀបចំសិក្ខាសាលាស្តីអំពី “សុខភាពមាត់ធ្មេញ និងការថែទាំ” ជូនដល់ប្អូនៗដល់សិស្សានុសិស្សថ្នាក់ទី១ ដល់ទី៦ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាទួលគោក។ សុខភាពមាត់ធ្មេញជារឿងសំខាន់ណាស់សម្រាប់មនុស្សគ្រប់ៗគ្នា ដូចនេះប្អូនៗសិស្សានុ- សិស្សទាំងអស់ត្រូវដុសសម្អាតធ្មេញឱ្យបានញឹកញាប់ ដោយត្រូវដុសធ្មេញ២ ទៅ៣ដងក្នុង១ថ្ងៃ ដើម្បីសម្អាតកាកសំណល់ដែលនៅសល់កកតាមជើងធ្មេញ ក្រោយពេលបរិភោគចំណីអាហាររួចរាល់។ លើសពីនេះ យើងត្រូវទៅជួបគ្រូពេទ្យធ្មេញ២ ទៅ៣ដងក្នុង១ឆ្នាំ ដើម្បីឱ្យគ្រូពេទ្យលាងសម្អាតធ្មេញរបស់យើង និងធ្វើការត្រួតពិនិត្យក្រែងមានបញ្ហាផ្សេងៗ ការធ្វើបែបនេះ គឺដើម្បីកុំឱ្យធ្មេញរបស់យើងមានបញ្ហាធ្ងន់ធ្ងរ ហើយត្រូវចំណាយប្រាក់ច្រើន ដែលនាំឱ្យខាតបង់សេដ្ឋកិច្ចគ្រួសារ និងខាតបង់ពេលវេលារៀនសូត្រជាដើម។