កាលពីថ្ងៃទី1 ខែកុម្ភៈ ម្សិលមិញនេះ អ្នកគ្រូ សិក សុភ័ក្ត្រ បានដឹកនាំសិស្សានុសិស្សថ្នាក់ទី2ក នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាទួលគោក ធ្វើបំណិនជីវិត ឡុកឡាក់សាច់គោ។ មុននឹងចម្អិន អ្នកគ្រូបានរៀបរាប់នូវគ្រឿងផ្សំដែលប្អូនៗត្រូវការសម្រាប់មុខម្ហូបមួយមុខនេះ។ អ្នកគ្រូបានបញ្ជាក់ថា ការជ្រើសរើសសាច់ និងបន្លែត្រូវតែជ្រើសរើសយកសាច់ និងបន្លែដែលស្រស់មកចម្អិនទើបម្ហូបមានរសជាតិឈ្ងាញ់។
ក្រៅពីនេះអ្នកគ្រូក៏បានបន្ថែមទៀតថា អនាម័យ និងសោភ័ណ្ឌភាពក៏សំខាន់ដូចគ្នា ព្រោះនៅពេលដែលអាហារមានសោភ័ណ្ឌភាពអាចទាក់ទាញអារម្មណ៍ឱ្យគេចង់បរិភោគ ហើយកាលណាបើការចម្អិនមិនមានអនាម័យទេ នៅពេលដែលបរិភោគអាចបណ្តាលឱ្យប៉ះពាល់ដល់សុខភាព។ បន្ទាប់មកអ្នកគ្រូក៏បានបង្ហាញពីរបៀបចម្អិនឡុកឡាក់សាច់គោដល់ប្អូនៗ និងផ្តល់ឱកាសដល់ប្អូនៗចម្អិនផងដែរ៕