ទស្សនកិច្ចសិក្សា ទោកាន់ប្រាសាទតាព្រហ្ម រមណីយដ្ឋានទន្លេបាទី និងឧទ្យានសួនសត្វភ្នំតាម៉ៅ
លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សចែកអំណោយដល់ប្អូនៗសិស្សានុសិស្ស នៅសាលាបឋមសិក្សា ទន្លេបាទី ហើយជាពិសេសឱ្យសិស្សានុសិស្សបង្កើនរឹតចំណងមិត្ដភាព សាមគ្គីភាព បង្កើនភាពក្លាហាន។
ការធ្វើទស្សនកិច្ចសិក្សានេះធ្វើឡើងដើម្បីអោយសិស្សានុសិស្សទទួលបាននូវចំណេះដឹងជាច្រើនបន្ថែមលើមេរៀនក្នុងថ្នាក់ដូចជា យល់ដឹងពីការប្រកបមុខរបរប្រចាំថ្ងៃ កម្រិតជីវភាពរស់នៅ និងស្មារតីឧស្សាហ៍ព្យាយាមរបស់ប្រជាកសិករខ្មែរនៅតាមទីជនបទ។ លើសពីនេះទៀត សិស្សានុសិស្សអាចសិក្សាស្វែងយល់ពីប្រាសាទបុរាណ ចម្លាក់ សិលាចារឹកដែលមាននៅលើប្រាង្គប្រាសាទ ព្រមទាំងស្វែងយល់ពីទីកន្លែងគោរពសក្ការៈដ៏ពិសិដ្ឋតាមបែបព្រះពុទ្ធសាសនា ព្រហ្មញ្ញសាសនា ស្គាល់ឈ្មោះបា្រង្គប្រាសាទ ព្រៃភ្នំ ធម្មជាតិ និងយល់ដឹងបន្ថែមពីឧទ្យានសួនសត្វភ្នំតាម៉ៅ និង មជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃ ម្យ៉ាងវិញទៀតពួកគេបានគយគន់ស្ថានភាពភូមិសាស្ដ្រ ទេសភាពភូមិឋាន ព្រៃភ្នំនៅអមសងខាងផ្លូវឡើងទៅឧទ្យានសួនសត្វ ភ្នំតាម៉ៅ។ សរុបជារួមសិស្សានុសិស្សទទួលបានចំណេះដឹងថ្មីៗជាច្រើនបន្ថែម និងមានស្មារតីចូលរួមលើកស្ទួយវិស័យវប្បធម៌ សាសនា ចម្លាក់ ទេសចរណ៍ ប្រវត្តិសាស្រ្ត និងអភិរក្សសត្វព្រៃ។ ជាចុងក្រោយសិស្សានុសិស្សបានឆ្លុះបញ្ចាំងខ្លឹមសារមេរៀន ទទួលបាននូវចំណេះដឹងថ្មីៗ និងអារម្មណ៍ជ្រះថ្លាក្នុងពេលកំពុង ទស្សនកិច្ចនៅទីនោះ ក៏ដូចជាពេលត្រឡប់មកគេហដ្ឋានវិញផងដែរ។