បទបង្ហាញពីបទបញ្ជាផ្ទៃក្នុង និងសីលធម៌ ដល់សិស្សានុសិស្សថ្នាក់ទី៧ ដល់ទី៩ (ក្រុម១) ឆ្នាំសិក្សា ២០២១-២០២២
កាលពីថ្ងៃទី២២ ខែតុលា ឆ្នំា២០២១ សាលារៀន អន្តរទ្វីប អាមេរិកាំង បានធ្វើបទបង្ហាញស្ដីពីបទបញ្ញត្តិទូទៅសម្រាប់សិស្សានុសិស្សថ្នាក់ទី៧ ដល់ទី៩ (ក្រុម១) ដែលធ្វើបទបង្ហាញដោយក្រុមប្រឹក្សាវិន័យ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង ដែលមានវត្តមាន ចាងហ្វាង លោកគ្រូ អ្នកគ្រូ ចូលរួមទាំងសិស្សានុសិស្សតាមវេនសិក្សា។ ក្នុងការធ្វើបទបង្ហាញនោះដែរ ក្រុមប្រឹក្សាវិន័យ និងប្រធានផ្នែកការិយាល័យកិច្ចការសិស្ស បានធ្វើការបង្ហាញយ៉ាងក្បោះក្បាយអំពីបទបញ្ញត្តិ វិន័យ និងសណ្ដាប់ធ្នាប់ទូទៅឱ្យសិស្សានុសិស្សកាន់តែយល់ច្បាស់បន្ថែមទៀត។