បទបង្ហាញស្តីពីដំណើរទស្សនកិច្ចសិក្សាលើកទី១៦៥ ទៅកាន់វត្តវាំងចាស់ និងរមណីយដ្ឋានទេសចរណ៍ភ្នំព្រះរាជ្យទ្រព្យ សម្រាប់សិស្សានុសិស្សថ្នាក់ទី១២ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាទួលគោក
កាលពីថ្ងៃព្រហស្បតិ៍ ទី០២ ខែកុម្ភៈ ឆ្នាំ២០២៣ សាលារៀន អន្តរទ្វីប អាមេរិកាំង សាខាទួលគោក បានរៀបចំដំណើរទស្សនកិច្ចសិក្សាលើកទី១៦៥ ទៅកាន់វត្តវាំងចាស់ និងរមណីយដ្ឋានទេសចរណ៍ភ្នំព្រះរាជ្យទ្រព្យ សម្រាប់សិស្សានុសិស្សថ្នាក់ទី១២ ។ សាលារៀន អន្តរទ្វីប អាមេរិកាំងសាខាទួលគោក តែងរៀបចំដំណើរទស្សនកិច្ចសិក្សានេះជារៀងរាល់ឆ្នាំ និងគ្រប់កម្រិតថ្នាក់។ ការរៀបចំដំណើរចុះកម្មសិក្សានេះពិតជាមានសារៈសំខាន់ណាស់ ព្រោះសិស្សអាចយល់ដឹងអំពីប្រវតិ្តសាស្រ្តទាក់ទងទៅនឹងវត្តអារាម តំបន់ទេសចរណ៍នានានៅក្នុងប្រទេសកម្ពុជា លើសពីនេះទៅទៀត វាក៏ជាជ្រុងមួយនៃចំណេះទូទៅរបស់ពួកគាត់ផងដែរ។