ដើម្បីធ្វើឱ្យការសិក្សារបស់សិស្សានុសិស្សទទួលបានគុណភាព និងវិន័យល្អ សណ្តាប់ធ្នាប់ របៀបរៀបរយ លុះត្រាតែសិស្សានុសិស្សប្រកាន់ខ្ជាប់នូវវិន័យ សិលធម៌ល្អ និងការឧស្សាហ៍ព្យាយាមរៀនសូត្រ។ ដូចនេះហើយ ក្រុមប្រឹក្សាវិន័យ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាទួលគោក បានរៀបចំធ្វើបទបង្ហាញស្តីពី “បទបញ្ជាផ្ទៃក្នុងសម្រាប់សិស្សានុសិស្សចំណេះទូទៅ” ជូនដល់សិស្សានុសិស្សតាមភូមិសិក្សានីមួយៗ។ គួរបញ្ជាក់ផងដែរថា បទបង្ហាញនេះ ប្រព្រឹត្តទៅដោយមានរយៈពេល០៥ថ្ងៃ គឺពីថ្ងៃទី១៩ ដល់២៤ ខែតុលា៕
Category: កិច្ចតម្រង់ទិស