កាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៩ កន្លងទៅថ្មីៗនេះ គណៈគ្រប់គ្រងសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាទួលគោក បានរៀបចំធ្វើបទបង្ហាញទាក់ទងនឹងអំពីដំណើរទស្សនកិច្ចសិក្សាលើកទី១៣៥ ប្រចាំឆ្នាំសម្រាប់ប្អូនៗសិស្សានុសិស្សថ្នាក់ទី៩ ទៅកាន់រមណីយដ្ឋានភ្នំប្រសិទ្ធិ និងភ្នំរាប រមណីយដ្ឋានភ្នំប្រសិទ្ធិ និងភ្នំរាប ដែលស្ថិតនៅក្នុងស្រុកអង្គស្នួល និងស្រុកពញាឮ ខេត្តកណ្តាល។ គោលបំណងក្នុងការធ្វើបទបង្ហាញនេះ គឺដើម្បីឱ្យប្អូនៗត្រៀមខ្លួន ក៏ដូចជាធ្វើការណែនាំប្អូនៗពីអ្វីដែលគួរធ្វើ និងអ្វីដែលមិនគួរធ្វើក្នុងកំឡុងពេលដំណើរទស្សនកិច្ចសិក្សា។ គួរបញ្ជាក់ផងដែរថា ដំណើរទស្សនកិច្ចសិក្សានេះ និងប្រព្រឹត្តទៅនាថ្ងៃសៅរ៍ ទី១៥ ខែមិថុនា ឆ្នាំ២០១៩ ខាងមុខនេះ ចាប់ពីម៉ោង៦:៤៥នាទីព្រឹក ដល់៥:០០នាទីល្ងាច។