កាលពីថ្ងៃទី២៦ ខែមេសា កន្លងទៅថ្មីៗនេះ គណៈគ្រប់គ្រងសាលារៀន អន្ដរទ្វីប អាមេរិកាំងបានធ្វើបទបង្ហាញស្តីពីដំណើរទស្សនកិច្ចសិក្សាទៅកាន់សារមន្ទីរនរបុរី និងសហគមន៍អភិវឌ្ឍន៍កសិកម្មបន្លែចម្រុះ។
ដំណើរទស្សនកិច្ចសិក្សានេះ គឺជាឱកាសដ៏ល្អមួយសម្រាប់សិស្សានុសិស្សទទួលបាននូវចំណេះដឹងជាច្រើនបន្ថែមលើមេរៀនក្នុងថ្នាក់ដូចជា៖
– សិក្សាពីការដាំដំណាំកសិកម្មបែបធម្មជាតិ និងដាំបែបបច្ចេកទេសទំនើប
– ស្វែងយល់ពីបច្ចេកទេសក្នុងការចិញ្ចឹមត្រី មាន់ ទា និងសត្វនានាក្នុងកសិដ្ឋាន។
– សិក្សាពីស្នាដៃចម្លាក់ វត្ថុសិល្បៈ និងសម្បត្តិវប្បធម៌ខ្មែរ ដែលត្រូវបានអភិរក្សនៅក្នុងសារមន្ទីរនរបុរី និងស្ថានភាពភូមិសាស្ដ្រ និងសណ្ឋានដី។
– ទទួលបាននូវចំណេះដឹងថ្មីៗ និងអារម្មណ៍ជ្រះថ្លាក្នុងពេលកំពុងទស្សនកិច្ចនៅទីនោះ ក៏ដូចជាពេលត្រឡប់មកគេហដ្ឋានវិញផងដែរ។
គួរបញ្ជាក់ផងដែរថា ដំណើរទស្សនកិច្ចសិក្សាទៅសារមន្ទីរនរបុរី ដែលស្ថិតនៅក្នុងភូមិចំបក់ ឃុំវល្លិ៍ស ស្រុកសំរោងទង និងសហគមន៍អភិវឌ្ឍន៍កសិកម្មបន្លែចម្រុះជាយក្រុងកំពង់ស្ពឺ ស្ថិតនៅក្នុងភូមិចំការដូង សង្កាត់ ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ នឹងប្រព្រឹត្តទៅនៅថ្ងៃសៅរ៍ ទី២៥ ខែឧសភា ឆ្នាំ២០១៩ ខាងមុខនេះ ចាប់ពីម៉ោង៦:៤៥នាទីព្រឹក ដល់៥:០០នាទីល្ងាច។