ដើម្បីឱ្យសិស្សានុសិស្សបានយល់ដឹងឱ្យកាន់ច្បាស់អំពីសិល្បៈខ្មែរបុរាណខ្មែរ សាលារៀន អន្តរទ្វីប អាមេរិកាំង សាខាទូលគោក បានរៀបចំបទបង្ហាញស្តីអំពី វង់ភ្លេងពិណពាទ្យខ្មែរ ដែលធ្វើការបង្ហាញដោយនាយកសាលាសិល្បៈហ្វូណន លោក ស៊ុប ស័ក្ដរា និងក្រុមការងាររបស់លោក។ លោកបានធ្វើការបកស្រាយ និងរៀបរាប់ពីប្រវត្តិ និងការវិវត្តិនៃភ្លេងពិណពាទ្យ ក៏ដូចជាបង្ហាញនូវឧបករណ៍ភ្លេងពិណពាទ្យ រួមមាន ស្គរធំ ស្គរសំភោរ រនាតឯក រនាតធុង ស្រឡៃ គង ឈឹងជាដើម។ គួរបញ្ជាក់ផងដែរថាបទបង្ហាញនេះបានធ្វើឡើងនៅថ្ងៃទៅ០៤ ខែកក្កដា កន្លងទៅថ្មីៗនេះ។
Category: សិក្ខាសាលា