កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ទី១៧សីហា លោក ប៉ែន វិរៈ ប្រធានរដ្ឋបាលនៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាទួលគោក បានធ្វើបទបង្ហាញមួយជូនដល់បុគ្គលិកផ្នែកលេខាធិការ បុគ្គលិកផ្នែកការិយាល័យកិច្ចការសិស្ស និងចាងហ្វាង និងចាងហ្វាងរងទទួលបន្ទុក ក្រោមប្រធានបទ “បច្ចេកទេសការងារបុគ្គលិកការិយាល័យកិច្ចការសិស្ស”។
គោលបំណងក្នុងការធ្វើបទបង្ហាញនោះ គឺដើម្បីចែករំលែកបទពិសោធទាក់ទងនឹងបច្ចេកទេសការងាររបស់ការិយាល័យកិច្ចការសិស្ស ដូចជា ការជួយដោះស្រាយបញ្ហានៅពេលសិស្សានុសិស្ស ឬអតិថិជនមាន ការបំពេញលិខិតស្នាមផ្សេងៗប្រកបដោយភាពហ្មត់ចត់ និងការបញ្ចូលទិន្នន័យផ្សេងៗទៅក្នុងប្រព័ន្ធ៕