កាលពីថ្ងៃទី១១ ខែធ្នូ កន្លងទៅថ្មីៗនេះ ក្រុមស្ម័គ្រចិត្តចង្កឹះចម្រុះ បានបទបង្ហាញស្ដីពីគម្រោងការងារស្ម័គ្រចិត្តឆ្នាំសិក្សា២០១៩-២០២០ ជូនដល់សិស្សានុសិស្សថ្នាក់ទី១១ និងទី១២ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាទួលគោក។ គោលបំណងក្នុងការធ្វើបទបង្ហាញនេះ គឺដើម្បីលើកទឹកចិត្តឱ្យសិស្សានុសិស្សចូលរួមក្នុងការងារស្ម័គ្រចិត្ត ក៏ដូចជាយល់ពីអត្ថប្រយោជន៍របស់ការងារស្ម័គ្រចិត្តនេះផងដែរ។ លើសពីនេះទៅទៀត ក្រុមស្ម័គ្រចិត្តចង្កឹះចម្រុះបានបង្ហាញពីគម្រោងការងារស្ម័គ្រចិត្តសម្រាប់ឆ្នាំសិក្សា២០១៩-២០២០ ដែលសិស្សានុសិស្សអាចចូលរូមបាន។