ការពិសោធន៍ក្រោមប្រធានបទ “បាតុភូតអូស្មូស”
កាលពីថ្ងៃព្រហស្បតិ៍ ទី១៦ ខែធ្នូ ឆ្នាំ២០២១ កន្លងទៅនេះ លោកគ្រូ អ៊ិន ឆាយ បានដឹកនាំសិស្សថ្នាក់ទី១១ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាទួលគោក ដើម្បីពិសោធក្រោមប្រធានបទ “បាតុភូតអូស្មូស” លើមុខវិជ្ជាជីវវិទ្យា។ ការពិសោធនេះធ្វើឡើងក្នុងគោលបំណង ដើម្បីឱ្យសិស្សយល់កាន់តែច្បាស់ពីមេរៀន ដែលអាចផ្តល់នូវចំណេះដឹងពិតប្រាកដ និងបង្កើនការចងចាំបន្ថែមទៀតទៅលើការសិក្សាទ្រឹស្តី។ លើសពីនេះ សិស្សានុសិស្សនឹងបានអនុវត្តផ្ទាល់ ចេះសហការគ្នា និងរួមគ្នាធ្វើការងារជាក្រុម។