ផ្នែកសាងសង់ និងរចនា

ផ្នែកសាងសង់ និងរចនា ដែលហៅកាត់ថា “វីឃែត” (VCAD) គឺជាឌីវីសិនមួយដែលធំជាង គេបង្អស់របស់ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ដែលមានបុគ្គលិកជាង៣០០នាក់ដែលកំពុងផ្តល់ សេវាកម្មច្រើនប្រភេទរួមមាន គ្រប់គ្រងគម្រោងសាងសង់អគារសាលា ប្លង់ស្ថាបត្យកម្ម ការថែទាំអគារ និងផលិតកម្ម សុវត្ថិភាពបរិវេណសាលានិងសាធារណៈ អនាម័យ គ្រប់គ្រងកាកសំណល់ ការថែទាំ និងកំចាត់សត្វល្អិត ការថែសួន គំនូរ ចម្លាក់ ការត្រួតពិនិត្យអគារ។ល។

ផ្នែកសាងសង់ និងរចនា ទទួលខុសត្រូវលើការផ្តល់សេវាកម្មប្រកបដោយជំនាញ និងវិជ្ជា ជីវៈច្បាស់លាស់ដើម្បីសម្រួលការពង្រីក និងដំណើរការក្រុមហ៊ុនក្នុងគោលបំណងដើម្បីធ្វើឱ្យចក្ខុវិស័យ និងបេសកកម្មរបស់ក្រុមហ៊ុនសម្រេចបានប្រកបដោយនិរន្តរ៍ភាព។