ផ្នែកសេវាកម្មព័ត៌មានវិទ្យា

ផ្នែកសេវាកម្មព័ត៌មានវិទ្យា

បេសកកម្មរបស់ផ្នែកបច្ចេកវិទ្យាព័ត៌មាន (IT) មានគោលបំណងផ្តល់នូវព័ត៌មានស្តីពីបច្ចេកវិទ្យាដើម្បីបំពេញតម្រូវការឲ្យស្របតាមបេសកកម្មរបស់ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល តាមរយៈការកសាងសមត្ថភាពព័ត៌មានវិទ្យាឲ្យមានស្តង់ដាជាលក្ខណៈអន្តរជាតិដែលរួមមាន ការវិភាគផ្នែកបច្ចេកទេស ការរចនាម៉ូត និងការរៀបចំគំរូប្លង់ លទ្ធកម្ម ស្វ័យដំណើរការនូវប្រព័ន្ធបច្ចេកវិទ្យា ប្រតិបត្តិការផ្នែកព័ត៌មានវិទ្យា ការផ្តត់ផ្គង់នូវហេដ្ឋារចនាសម្ពន្ធកុំព្យូទ័រ ព្រមទាំងការផ្តល់សេវាកម្មផ្សេងៗទៀត។ ផ្នែកបច្ចេកវិទ្យាព័ត៌មានរបស់ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន គឺជាមជ្ឈដ្ឋានកុំព្យូទ័រដែលជាតម្រូវការរបស់ក្រុមហ៊ុនដើម្បីរក្សាឲ្យបាននូវប្រព័ន្ធចែកចាយទាំងក្នុងប្រទេស ក៏ដូចជាពិភពលោកទាំងមូល ហើយក៏ដើម្បី  ដាក់ឲ្យប្រើប្រាស់នូវបច្ចេកវិទ្យាថ្មីៗ ព្រមទាំងផ្តល់ទៅឲ្យក្រុមហ៊ុននូវប្រភពធនធានដែលចាំបាច់បំផុតទាក់ទងនឹងបច្ចេកវិទ្យាព័ត៌មាន។

សេវាកម្មនៃផ្នែកព័ត៌មានវិទ្យារួមមាន :

1. ផ្នែកប្រព័ន្ធសេវាកម្ម និងតំហែទាំ

  • ផ្នែកសេវាកម្ម និងតំហែទាំ
  • ផ្នែកគ្រប់គ្រងប្រព័ន្ធបន្លឺសម្លេង
  • ផ្នែកគ្រប់គ្រងកាមេរ៉ាសុវត្ថិភាព
  • ផ្នែកគ្រប់គ្រងប្រព័ន្ធទូរសព្ទលើតុ
  • ផ្នែកគ្រប់គ្រងបណ្តាញ Network និង Server

2. ផ្នែកសេវាកម្មឌីស្សាញ
3. ផ្នែកបច្ចេកវិទ្យា និងសេវាកម្ម

  • ផ្នែកអ្នកចុះកម្មសិក្សា និងបណ្តុះបណ្តាល
  • ផ្នែកផលិតកម្មវីឌីអូ និងថតរូប
  • ផ្នែកគ្រប់គ្រងព័ត៌មានវិទ្យាតាមសាខា
  • ផ្នែកគ្រប់គ្រងបណ្តាញសង្គម
  • ផ្នែកគ្រប់គ្រងប្រព័ន្ធថតសំឡេង

4. ផ្នែកប្រព័ន្ធព័ត៌មានវិទ្យា

  • ផ្នែកបង្កើត និងតំហែទាំ កម្មវិធីកុំព្យូទ័រ
  • ផ្នែកបង្កើតគេហទំព័រ

5. មជ្ឈមណ្ឌលរក្សាឯកសារប្រវត្តិសាស្រ្ត
6. ជំនួយការផ្ទាល់
7. ផ្នែកលេខាធិការ