ពិធីចែកអំណោយរបស់សមាគមអតីតសិស្ស នៃសាលារៀន អន្តរទ្វីប អាមេរិកាំង
កាលពីថ្ងៃអាទិត្យ ទី១២ ខែមិថុនា ឆ្នាំ២០២២ សាលារៀន អន្តរទ្វីប អាមេរិកាំង សហការជាមួយមូលនិធិ ម៉េងលី ជេ. គួច បាននាំយកអំណោយដូចជា ឯកសណ្ឋានសិស្ស កាតាប សម្ភារសិក្សា បង់អង្គុយ និងថវិកាមួយចំនួន ដែលជាជំនួយឧបត្ថម្ភពីសមាគមអតីតសិស្ស ជូនដល់សិស្សានុសិស្សចំនួន១០៤នាក់ និងលោកគ្រូ អ្នកគ្រូចំនួន០៣នាក់ នៅសាលាបឋមសិក្សាត្រពាំងកីដែលមានទីតាំងស្ថិតនៅ ភូមិត្រពាំងកី ឃុំសឹង្ហ ស្រុកសំរោង ខេត្តតាកែវ។ ការចែករម្លែកមានសារៈសំខាន់ណាស់ព្រោះវាបញ្ជាក់ពីការចេះជួយសហគមន៍ក្រីក្រនៅក្នុងប្រទេសជាតិ ជាពិសេស វាជាការលើកទឹកចិត្តដល់ប្អូនៗដែលជាសិស្សក្រីក្រឱ្យខិតខំប្រឹងប្រែងបន្ថែមទៀត។