ពិធីប្រគល់មេដាយ បណ្ណសរសើរ និងរង្វាន់លើកទឹកចិត្ត ជូនដល់សិស្សពូកែនិទ្ទេស A ក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០២១-២០២២ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង
កាលពីថ្ងៃអង្គារ ទី៣១ ខែមករា ឆ្នាំ២០២៣ សាលារៀន អន្តរទ្វីប អាមេរិកាំង បានរៀបចំពិធីប្រគល់មេដាយ បណ្ណសរសើរ និងរង្វាន់លើកទឹកចិត្តជូនដល់សិស្សពូកែនិទ្ទេស A ក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្ស ២០២១-២០២២។ កម្មពិធីនេះមានការចូលរួមដោយសិស្សានុសិស្សនិទ្ទេស A ទាំងអស់ អ្នកអាណាព្យាបាលសិស្ស និងគណៈកម្មការសាលា ហើយត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីសម្តែងការកោតសសើរចំពោះការខិតខំប្រឹងប្រែងរបស់ប្អូនៗថ្នាក់ទី១២ដែលបានខិតខំសិក្សារៀនសូត្ររហូតទទួលបាននិទ្ទេសល្អ ពោលគឺនិទ្ទេស A ប្រចាំឆ្នាំសិក្សា២០២១-២០២២។