ពិធីប្រគល់វិញ្ញាបនបត្រលើកទី២១ សម្រាប់ថ្នាក់មត្តេយ្យសិក្សា ឆ្នាំសិក្សា២០២១-២០២២
គណៈកម្មការ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង បានរៀបចំពិធីប្រគល់វិញ្ញាបនបត្រលើកទី២២ សម្រាប់ថ្នាក់មត្តេយ្យសិក្សា ឆ្នាំសិក្សា២០២១-២០២២ នៅសាខាទទួលគោក។ កម្មពិធីនេះមានការចូលរួមពីសិស្សានុសិស្សថ្នាក់មត្តេយ្យសិក្សា អ្នកអាណាព្យាបាលសិស្ស លោកគ្រូ-អ្នកគ្រូ និងគណៈកម្មការសាលារៀន។ គូសបញ្ជាក់ដែរថា កម្មពិធីប្រគល់វិញ្ញាបនបត្រលើកទី២១ នេះប្រព្រឹត្តទៅចំនួនពីរថ្ងៃ គឺថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២២ ដែលមានពីរសាខាចូលរួមគឺសាខាម៉ៅសេទុង(ការិយាល័យកណ្តាល) និងសាខាចាក់អង្រែ និងថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២២ ដែលមានបួនសាខាចូលរួមគឺ សាខាទួលគោក សាខាជ្រោយចង្វារ សាខាចោមចៅ និងសាខាផ្សារថ្មី។