ពិធីប្រគល់វិញ្ញាបនបត្រលើកទី២៤ ជូនដល់សិស្សានុសិស្សបញ្ចប់ការសិក្សាថ្នាក់ទី១២ ឆ្នាំសិក្សា២០២១-២០២២
សាលារៀន អន្តរទ្វីប អាមេកាំង បានរៀបចំពិធីប្រគល់វិញ្ញាបនបត្រលើកទី២៤ ជូនដល់សិស្សានុសិស្សបញ្ចប់ការសិក្សាថ្នាក់ទី១២ ឆ្នាំសិក្សា២០២១-២០២២ ក្រោមអធិបតីភាព អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយប្រតិបត្តិ នៃក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន។ ការរៀបចំកម្មវិធីប្រគល់វិញ្ញាបនបត្រជូនសិស្សថ្ងៃនេះ គឺដើម្បីចូលរួមអបអរសាទរដល់សិស្សានុសិស្សសរុបចំនួន៦១៨នាក់ ស្រី២៩០នាក់។ សិស្សានុសិស្សទី១២ ទាំងអស់មានសេចក្តីរីករាយ៉ាងខ្លាំងបន្ទាប់ពីទទួលបានវិញ្ញាបនបត្ររបស់ពួកគេ។