លេខាធិការកម្មវិធីសិក្សា

លេខាធិការកម្មវិធីសិក្សា

សេចក្តីផ្តើម

សាលារៀន អន្តរទ្វីប អាមេរិកាំង បានចាប់បដិសន្ធិនៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០០៥ បុគ្គលិកការិយាល័យសិក្សាមានតួនាទីជាជំនួយការលេខាធិការទូទៅសម្រាប់កម្មវិធីសិក្សាហៅកាត់ថា “ AGSA “ ។

ដោយឡែកនៅដើមឆ្នាំសិក្សា២០០៧-២០០៨ ទើបមានការបំបែកបុគ្គលិកការិយាល័យផ្នែក លេខាធិ-ការទូទៅសម្រាប់កម្មវិធីសិក្សាជាពីរផ្នែក មួយផ្តល់សេវាកម្មឱ្យវិទ្យាស្ថាន អន្តរទ្វីប អាមេរិកាំង និងមួយផ្នែកទៀត ផ្តល់សេវាកម្មឱ្យសាលារៀន អន្តរទ្វីប អាមេរិកាំង។

បេសកកម្ម
  • រៀបចំសំណុំឯកសារសិស្សទៅក្នុងប្រព័ន្ធទិន្នន័យ ការិយាល័យអប់រំយុវជន និងកីឡាខណ្ឌ មន្ទីរអប់រំយុវជន និងកីឡារាជធានី និងនាយកដ្ឋានចំណេះទូទៅរាជធានីភ្នំពេញ។
  • ធ្វើឱ្យប្រាកដនូវភាពទៀងទាត់នៃការសិក្សារបស់សិស្សានុសិស្សជាមួយនឹងអវត្តមាន ការសុំច្បាប់ ពិន្ទុប្រចាំខែ ពិន្ទុពាក់កណ្តាលឆមាស ពិន្ទុឆមាស និងពិន្ទុប្រចាំឆ្នាំ។
  • ផ្តល់ព័ត៌មានត្រឡប់អំពីសិស្សទៅមាតាបិតា ឬអ្នកអាណាព្យាបាលសិស្សឱ្យបានទៀងទាត់ និងត្រឹមត្រូវ។
  • សម្របសម្រួលការងារជូនដល់លោកគ្រូអ្នកគ្រូ ចាងហ្វាងទទួលបន្ទុកនូវឯកសាររដ្ឋបាលដែលទាក់ ទងជាមួយការសិក្សារបស់សិស្ស។
ទំនួលខុសត្រូវរបស់ផ្នែកលេខាធិការកម្មវិធីសិក្សា

លេខាធិការកម្មវិធីសិក្សា ដែលបំពេញសេវាកម្មឱ្យសាលារៀន អន្តរទ្វីប អាមេរិកាំង មានតួនាទីបំពេញ សេវាកម្មទូទៅសម្រាប់តម្រូវការរៀន និងបង្រៀនដូចជា ៖ ទទួលពាក្យសិស្សសុំចុះឈ្មោះចូលរៀននៅរៀងរាល់ដើមឆ្នាំសិក្សា គ្រប់គ្រងទិន្នន័យសិស្សរួម  គ្រប់គ្រងបញ្ជីវត្តមាន និងអវត្តមានសិស្ស ផ្តល់ព័ត៌មានទៅមាតាបិតា ឬអ្នកអាណាព្យាបាលសិស្សអំពីសិស្សដែលអវត្តមាន និងមានបញ្ហាវិន័យ ការសិក្សា  ផ្គត់ផ្គង់សម្ភាររៀន និងបង្រៀនសម្រាប់កម្មវិធីសិក្សា ផ្គត់ផ្គង់សម្ភារការិយាល័យ និងជួយរៀបចំកម្មវិធីផ្សេងៗសម្រាប់គ្រប់កម្រិតសិក្សា។ លើសពីនេះត្រូវរៀបចំឯកសារសម្រាប់តម្រូវការការិយាល័យអប់រំខណ្ឌ មន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ នាយក-ដ្ឋានចំណេះទូទៅ ក្នុងក្របខណ្ឌច្បាប់អប់រំជាតិ ដោយសាលារៀន អន្តរទ្វីប អាមេរិកាំង ត្រូវបានទទួលស្គាល់ដោយក្រសួងអប់រំ យុវជន និងកីឡា និងការិយាល័យពាក់ព័ន្ធផ្សេងៗទៀត ដោយមានការសហការជាមួយចាងហ្វាងរង ចាងហ្វាងគ្រប់ភូមិសិក្សា ប្រចាំសាលារៀន អន្តរទ្វីប អាមេរិកាំង។

ជាមោទនភាពក្រុមការងារលេខាធិការកម្មវិធីសិក្សាមានការសហការគ្នាបានល្អ បំពេញការងារតាមផែនការបានយ៉ាងរលូន និងទទួលបានជោគជ័យជារៀងរាល់ឆ្នាំ ដោយមានការវាយតម្លៃពីថ្នាក់ដឹកនាំមន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ តាមរយៈមន្ត្រីចុះអធិការកិច្ច។