សារថ្នាក់វិទ្យាល័យ

ជម្រាបសួរ លោក លោកស្រី មាតាបិតា ឬអ្នកអាណាព្យាបាល!

សួស្តីប្អូនៗសិស្សានុសិស្សទាំងអស់ជាទីស្រឡាញ់!

ការសិក្សា​អប់រំ​ គឺជា​ការ​វិនិយោគ​យូរអង្វែង​ដែល​យើង​ទាំងអស់គ្នា​មិន​អាច​ខ្វះ​បាន​។ សាលារៀន​ អន្តរទ្វីប​ អាមេរិកាំង​ បាន​ និង​កំពុង​ផ្តល់​សេវាកម្ម​ជូន​បុត្រធីតា​លោក​ លោកស្រី​ដែល​មានគុណ​ភាព​ និង​ប្រសិទ្ធភាព​ ដើម្បី​ឱ្យ​បុត្រធីតា​ លោក​ លោកស្រី​ក្លាយជា​កូន​ល្អ​ សិស្ស​ល្អ​ និង​ពលរដ្ឋ​ល្អ​ក្នុង​សង្គម​។ ក្នុង​បទពិសោធន៍​ការងារ​អប់រំ​ជាង​ដប់​ឆ្នាំ​ ខ្ញុំ​សូម​ចែក​ រំលែក​ព័ត៌មាន​ជូន​លោក​ លោកស្រី​ និង​សិស្សានុសិស្ស​ទាំងអស់​ថា​ សាលារៀន​ អន្តរទ្វីប​ អាមេរិកាំង​ បាន​ផ្តល់​នូវ​ការអប់រំ​ ដែល​មាន​ គុណភាព​ល្អ​បំផុត​ប្រកបដោយ​ប្រសិទ្ធភាព​ និង​គុណ​តម្លៃ​សម្រាប់​អនាគត​បុត្រធីតា​របស់​លោកអ្នក​។

យើង​ទាំងអស់គ្នា​ត្រូវ​យកចិត្ត​ទុកដាក់​ខ្ពស់​បំផុត​ចំពោះ​ការ​បណ្តុះ​ស្មារតី​ទទួលខុសត្រូវ​ក្នុង​សង្គម​ ដល់​ប្អូន​ៗសិស្សានុសិស្ស​ដែល​ជាស​សរ​ទ្រូង​ក្នុង​ការ​អភិវឌ្ឍ​សង្គម​គ្រូ​សារ​ និង​សង្គមជាតិ​។

ដូច្នេះ​សូម​ចូលរួម​ជាមួយ​យើងខ្ញុំ​ ដោយ​បញ្ជូន​បុត្រធីតា​លោកអ្នក​មក​សិក្សា​នៅ​សាលារៀន​ អន្តរទ្វីប​ អាមេរិកាំង​ ដើម្បី​ឱ្យ​បុត្រធីតា​លោកអ្នក​មាន​អនាគត​ភ្លឺស្វាង​។

សូមលោក លោកស្រីទទួលនូវការគោរពពីខ្ញុំ។

លោក ជា សម្បត្តិ

ចាងហ្វាងមធ្យមសិក្សាទុតិយភូមិ