សកម្មភាពថ្ងៃចូលរៀនត្រៀមសម្រាប់ឆ្នាំសិក្សា២០២២-២០២៣ និងរៀនត្រៀមសម្រាប់ការប្រឡងឡើងថ្នាក់ សម្រាប់សិស្សានុសិស្សថ្នាក់មត្តេយ្យសិក្សា ដល់ថ្នាក់ទី១២ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាទួលគោក
កាលពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២២ គណៈកម្មការនៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាទួលគោកបានរៀបចំវគ្គរៀនត្រៀមសម្រាប់ឆ្នាំសិក្សា ២០២២-២០២៣ និងរៀនត្រៀមសម្រាប់ការប្រឡងឡើងថ្នាក់ សម្រាប់សិស្សានុសិស្សថ្នាក់មត្តេយ្យសិក្សា ដល់ថ្នាក់ទី១២។ កម្មវិធីនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីពង្រឹងសមត្ថភាពដល់សិស្សានុសិស្ស និងដើម្បីឲ្យពួកគាត់បានរៀនត្រៀមមុនឆ្នាំសិក្សាថ្មី ដែលនឹងចាប់ផ្តើមពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២២ខាងមុខនេះ។ កម្មវិធីនេះ មានរយៈពេល១ខែ កន្លះ ដែលនឹងប្រព្រឹត្តទៅចាប់ពី ថ្ងៃទី១ ខែកញ្ញា រហូតដល់ ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២នេះ។