សកម្មភាពពិសោធន៍របស់សិស្សានុសិស្សថ្នាក់ទី៨ ក្រោមប្រធានបទ៖ បន្សាយ និងអូស្មូស ដឹកនាំដោយអ្នកគ្រូ ទេព ស្រីនាង នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាទួលគោក
កាលពីថ្ងៃព្រហស្បតិ៍ ទី២៧ ខែមករា ឆ្នាំ២០២២កន្លងទៅនេះ អ្នកគ្រូ ទេព ស្រីនាង បានដឹកនាំសិស្សថ្នាក់ទី៨ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាទួលគោក ពិសោធន៍ក្រោមប្រធានបទ “បន្សាយនិងអូស្មូស” លើមុខវិជ្ជាជីវវិទ្យា។ ការពិសោធនេះធ្វើឡើងក្នុងគោលបំណង ដើម្បីឱ្យសិស្សយល់កាន់តែច្បាស់ពីមេរៀនដែលអាចផ្តល់នូវចំណេះដឹងពិតប្រាកដ និងបង្កើនការចងចាំបន្ថែមទៀតទៅលើការសិក្សាទ្រឹស្តី។ លើសពីនេះ សិស្សានុសិស្សបានអនុវត្តផ្ទាល់ សហការគ្នា និងរួមគ្នាធ្វើការងារជាក្រុមយ៉ាងល្អប្រសើរ។