សកម្មភាពពិសោធន៍របស់សិស្សានុសិស្សថ្នាក់ទី១០ មុខវិជ្ជាគីមីវិទ្យា ប្រធានបទស្តីពី៖ ការរលាយចូលគ្នារវាងសមាសធាតុ អ៊ីយ៉ុង និងកូវ៉ាឡង់ ដឹកនាំដោយអ្នកគ្រូ យូ សីហា នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាទួលគោក
កាលពីថ្ងៃអង្គារ ទី២៩ ខែមីនា ឆ្នាំ២០២២កន្លងទៅនេះ អ្នកគ្រូ យូ សីហា បានដឹកនាំសិស្សថ្នាក់ទី១០ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាទួលគោក ពិសោធន៍ក្រោមប្រធានបទ “ការរលាយចូលគ្នារវាងសមាសធាតុ អ៊ីយ៉ុង និងកូវ៉ាឡង់” លើមុខវិជ្ជាគីមីវិទ្យា។ ការពិសោធនេះធ្វើឡើងក្នុងគោលបំណង ដើម្បីឱ្យសិស្សយល់កាន់តែច្បាស់ពីមេរៀនដែលអាចផ្តល់នូវចំណេះដឹងពិតប្រាកដ និងបង្កើនការចងចាំបន្ថែមទៀតទៅលើការសិក្សាទ្រឹស្តី។ លើសពីនេះ សិស្សានុសិស្សបានអនុវត្តផ្ទាល់ សហការគ្នា និងរួមគ្នាធ្វើការងារជាក្រុមយ៉ាងល្អប្រសើរ។