សកម្មភាពពិសោធន៍របស់សិស្សានុសិស្សថ្នាក់ទី៩ មុខវិជ្ជាផែនដីវិទ្យា ប្រធានបទស្តីពី៖ ភ្នំភ្លើង ដឹកនាំដោយអ្នកគ្រូ ទេព ស្រីនាង នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាទួលគោក
កាលពីថ្ងៃពុធ ទី៣០ ខែមីនា ឆ្នាំ២០២២កន្លងទៅនេះ អ្នកគ្រូ ទេព ស្រីនាង បានដឹកនាំសិស្សថ្នាក់ទី៩ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាទួលគោក ពិសោធន៍ក្រោមប្រធានបទ “ភ្នំភ្លើង” លើមុខវិជ្ជាផែនដីវិទ្យា។ ការពិសោធនេះធ្វើឡើងក្នុងគោលបំណង ដើម្បីឱ្យសិស្សយល់កាន់តែច្បាស់ពីមេរៀនដែលអាចផ្តល់នូវចំណេះដឹងពិតប្រាកដ និងបង្កើនការចងចាំបន្ថែមទៀតទៅលើការសិក្សាទ្រឹស្តី។ លើសពីនេះ សិស្សានុសិស្សបានអនុវត្តផ្ទាល់ សហការគ្នា និងរួមគ្នាធ្វើការងារជាក្រុមយ៉ាងល្អប្រសើរ។