សកម្មភាពពិសោធន៍របស់សិស្សានុសិស្សថ្នាក់ទី១០ មុខវិជ្ជាជីវវិទ្យា ប្រធានបទស្តីពី៖ ការសង្កេតសរីរាង្គក្នុងរបស់បក្សី ដឹកនាំដោយអ្នកគ្រូ អៀង ណារី នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាទួលគោក
កាលពីថ្ងៃអង្គារ ទី២៦ ខែមេសា ឆ្នាំ២០២២ កន្លងទៅនេះ អ្នកគ្រូ អៀង ណារី បានដឹកនាំសិស្សថ្នាក់ទី១០ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាទួលគោក ពិសោធន៍ក្រោមប្រធានបទ “ការសង្កេតសរីរាង្គក្នុងរបស់បក្សី” លើមុខវិជ្ជាជីវវិទ្យា។ ការពិសោធនេះធ្វើឡើងក្នុងគោលបំណង ដើម្បីឱ្យសិស្សយល់កាន់តែច្បាស់ពីមេរៀនដែលអាចផ្តល់នូវចំណេះដឹងពិតប្រាកដ និងបង្កើនការចងចាំបន្ថែមទៀតទៅលើការសិក្សាទ្រឹស្តី។ លើសពីនេះ សិស្សានុសិស្សបានអនុវត្តផ្ទាល់ សហការគ្នា និងរួមគ្នាធ្វើការងារជាក្រុមយ៉ាងល្អប្រសើរ។