សកម្មភាពពិសោធន៍របស់សិស្សានុសិស្សថ្នាក់ទី៩ មុខវិជ្ជាគីមីវិទ្យា ប្រធានបទស្តីពី៖ ការរកវត្តអាស៊ីត បាសក្នុងសូលុយស្យុងមួយចំនួន ដឹកនាំដោយអ្នកគ្រូ រី សុទ្ធាវី នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាទួលគោក
កាលពីថ្ងៃពុធ ទី០៦ ខែកក្កដា ឆ្នាំ២០២២ កន្លងទៅនេះ អ្នកគ្រូ រី សុទ្ធាវី បានដឹកនាំសិស្សថ្នាក់ទី៩ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាទួលគោក ពិសោធន៍ក្រោម ប្រធានបទ “ការរកវត្តអាស៊ីត បាសក្នុងសូលុយស្យុងមួយចំនួន” លើមុខវិជ្ជាគីមីវិទ្យា។ ការពិសោធនេះធ្វើឡើងក្នុងគោលបំណង ដើម្បីឱ្យសិស្សយល់កាន់តែច្បាស់ពីមេរៀនដែលអាចផ្តល់នូវចំណេះដឹងពិតប្រាកដ និងបង្កើនការចងចាំបន្ថែមទៀតទៅលើការសិក្សាទ្រឹស្តី។ លើសពីនេះ សិស្សានុសិស្សបានអនុវត្តផ្ទាល់ សហការគ្នា និងរួមគ្នាធ្វើការងារជាក្រុមយ៉ាងល្អប្រសើរ។