សកម្មភាពពិសោធន៍របស់សិស្សានុសិស្សថ្នាក់ទី១២ មុខវិជ្ជាជីវវិទ្យា ប្រធានបទស្តីពី៖ ការសង្កេតរូបផ្គុំរបស់ផ្កា ដឹកនាំដោយលោកគ្រូ អ៊ិន ឆាយ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាទួលគោក
កាលពីថ្ងៃអង្គារ ទី២៧ ខែធ្នូ ឆ្នាំ២០២២ លោកគ្រូ អ៊ិន ឆាយ បានដឹកនាំសិស្សថ្នាក់ទី១២ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាទួលគោក ពិសោធន៍ក្រោមប្រធានបទ “ការសង្កេតរូបផ្គុំរបស់ផ្កា” លើមុខវិជ្ជាជីវវិទ្យា។ ការពិសោធនេះធ្វើឡើងក្នុងគោលបំណង ដើម្បីឱ្យសិស្សយល់កាន់តែច្បាស់ពីមេរៀនដែលអាចផ្តល់នូវចំណេះដឹងពិតប្រាកដ និងបង្កើនការចងចាំបន្ថែមទៀតទៅលើការសិក្សាទ្រឹស្តី។ លើសពីនេះ សិស្សានុសិស្សបានអនុវត្តផ្ទាល់ សហការគ្នា និងរួមគ្នាធ្វើការងារជាក្រុមយ៉ាងល្អប្រសើរ។