សកម្មភាពពិសោធន៍របស់សិស្សានុសិស្សថ្នាក់ទី៩ មុខវិជ្ជាគីមីវិទ្យា ប្រធានបទស្តីពី៖ រកវត្តមាន CO2 ក្នុងភេសជ្ជៈមួយចំនួន ដឹកនាំដោយអ្នកគ្រូ រី សុទ្ធាវី នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាទួលគោក
កាលពីថ្ងៃថ្ងៃចន្ទ ទី០៦ ខែកុម្ភៈ ឆ្នាំ២០២៣ កន្លងទៅនេះ អ្នកគ្រូ រី សុទ្ធាវី បានដឹកនាំសិស្សថ្នាក់ទី៩ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាទួលគោក ពិសោធន៍ក្រោម ប្រធានបទ “រកវត្តមាន CO2 ក្នុងភេសជ្ជៈមួយចំនួន” លើមុខវិជ្ជាគីមីវិទ្យា។ ការពិសោធនេះធ្វើឡើងក្នុងគោលបំណង ដើម្បីឱ្យសិស្សយល់កាន់តែច្បាស់ពីមេរៀនដែលអាចផ្តល់នូវចំណេះដឹងពិតប្រាកដ និងបង្កើនការចងចាំបន្ថែមទៀតទៅលើការសិក្សាទ្រឹស្តី។ លើសពីនេះ សិស្សានុសិស្សបានអនុវត្តផ្ទាល់ សហការគ្នា និងរួមគ្នាធ្វើការងារជាក្រុមយ៉ាងល្អប្រសើរ។