សកម្មភាពពិសោធន៍របស់សិស្សានុសិស្សថ្នាក់ទី១២ មុខវិជ្ជាគីមីវិទ្យា ប្រធានបទស្តីពី៖ អត្រាកម្មអាស៊ីត និងបាស ដឹកនាំដោយអ្នកគ្រូ ផល សាវង្ស នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាទួលគោក
កាលពីថ្ងៃសុក្រ ទី១៧ ខែមីនា ឆ្នាំ២០២៣ អ្នកគ្រូ ផល សាវង្ស បានដឹកនាំសិស្សថ្នាក់ទី១២ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាទួលគោក ពិសោធន៍ក្រោមប្រធានបទ អត្រាកម្មអាស៊ីត និងបាស លើមុខវិជ្ជាគីមីវិទ្យា។ ការពិសោធនេះធ្វើឡើងក្នុងគោលបំណង ដើម្បីឱ្យសិស្សយល់កាន់តែច្បាស់ពីមេរៀនដែលអាចផ្តល់នូវចំណេះដឹងពិតប្រាកដ និងបង្កើនការចងចាំបន្ថែមទៀតទៅលើការសិក្សាទ្រឹស្តី។ លើសពីនេះ សិស្សានុសិស្សបានអនុវត្តផ្ទាល់ សហការគ្នា និងរួមគ្នាធ្វើការងារជាក្រុមយ៉ាងល្អប្រសើរ។