កាលពីព្រឹកថ្ងៃទី២៦ ខែមេសានេះ អ្នកគ្រូ រី សុទ្ធាវីបានដឹកនាំសិស្សថ្នាក់ទី៩ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាទួលគោក ពិសោធលើមុខវិជ្ជាគីមីវិទ្យា ក្រោមប្រធានបទ ការប្រើឧបករណ៍ PH វាស់សូលុយស្យុង។ ឧបករណ៍ដែលត្រូវប្រើប្រាស់សម្រាប់ការពិសោេធមានដូចជា៖ ឧបករណ៍PH ទឹកលាងបង្គន់ ទឹកសាប៊ូលាងចាន បន្ទះMg (ម៉ាញ៉េស្យូម) ចង្កៀងអាល់កុល និងដែកកេះ ឬឈើគូស។ ឆ្លងកាត់ការពិសោធន៍នេះ ប្អូនៗនឹងអាចធ្វើការវាស់សូលុយស្យុងដោយខ្លួនឯងដោយប្រើឧបករណ៍PH ក៏ដូចជាកំណត់បានថាសូលុយស្យុងអាស៊ីត បាសឬណឺត។