សាលារៀន អន្ដរទ្វីប អាមេរិកាំង សាខាទួលគោក សូមស្វាគមន៍

សាលារៀន អន្ដរទ្វីប អាមេរិកាំង (សាខាទួលគោក) គឺជាសាលារៀនចំណេះទូទៅមួយដែលត្រូវបានទទួលស្គាល់ ដោយក្រសួងអប់រំ យុវជន និងកីឡា ដែលមានកម្មវិធីសិក្សាចាប់ពីថ្នាក់មត្ដេយ្យរហូតដល់ថ្នាក់ទី១២ តាមបែបខែ្មរ-អាមេរិកាំង ដំបូងគេបង្អស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ បច្ចុប្បន្ន សាលារៀនបាននិងកំពុងចូលរួមចំណែកយ៉ាងសកម្មក្នុងការផ្ដល់ចំណេះដឹងដល់សិស្សានុសិស្សនៃព្រះរាជាណាចក្រកម្ពុជា ជាមួយលោកគ្រូ អ្នកគ្រូ ដែលមានគរុកោសល្យ និងបទពិសោធខ្ពស់ព្រមទាំងបន្ទប់សិក្សា និងបន្ទប់ពិសោធបំពាក់ដោយគ្រឿងបរិក្ខារទំនើបៗ ងាយស្រួលក្នុងការសិក្សាប្រកបដោយផាសុកភាព។ ជាពិសេស បច្ចុប្បន្នសាលារៀនកំពុងទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់មាតាបិតា និងអ្នកអាណាព្យាបាលសិស្សពីគ្រប់មជ្ឈដ្ឋាន អំពីគុណភាព វិន័យ និងសេវាកម្ម។