សិក្ខាសាលាស្តីពី សុខភាពផ្លូវភេទ សុខភាពបន្តពូជ និងសិទ្ធិ ជូនដល់លោកគ្រូ អ្នកគ្រូថ្នាក់ក្រោមមត្តេយ្យសិក្សា ដល់ទី៦ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាទួលគោក សាខាផ្សារថ្មី និងសាខាជ្រោយចង្វារ
កាលពីថ្ងៃចន្ទ ទី០៣ ខែតុលា ឆ្នាំ២០២២ គណៈកម្មការ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង បានរៀបចំសិក្ខាសាលាមួយស្តីអំពី សុខភាពផ្លូវភេទ សុខភាពបន្តពូជ និងសិទ្ធិ ដោយវាគ្មិនចំនួន៣នាក់ គឺ អ្នកគ្រូ ស្រី មុន្នី ចាងហ្វាង អ៊ុនច័ន្ទ និមល និងចាងហ្វាង អ៊ាវ ណារី នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាទួលគោក ផ្សារថ្មី និងជ្រោយចង្វារ។ ខ្លឹមសារនៃសិក្ខាសាលានេះមានដូចជា៖
- សន្ទះព្រហ្មចារីយ៍
- ជំងឺមហារីកមាត់ស្បូន និងការស្រាវជ្រាវ
- ការរំលូត និងច្បាប់នៅប្រទេសកម្ពុជា