សិក្ខាសាលាស្តីអំពីសុខភាពមាត់ធ្មេញ និងការថែទាំ សម្រាប់សិស្សានុសិស្សថ្នាក់ក្រោមមត្តេយ្យសិក្សា ដល់ទី៦ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាទួលគោក
កាលពីថ្ងៃអង្គារ ទី១៩ ខែកក្កដា ឆ្នាំ២០២២ គណៈកម្មការ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាទួលគោក បានរៀបចំសិក្ខាសាលាស្តីអំពីសុខភាពមាត់ធ្មេញ និងការថែទាំ សម្រាប់សិស្សានុសិស្សថ្នាក់ក្រោមមត្តេយ្យសិក្សា ដល់ទី៦។ សុខភាពមាត់ធ្មេញមានសារៈសំខាន់ខ្លាំងណាស់ចំពោះកុមារ និងសិស្សានុសិស្សតូចៗព្រោះពួកគេស្ថិតក្នុងដំណាក់កាលនៃការលូតលាស់គ្រប់ផ្នែកនៃរាងកាយរបស់ពួកគេ។ ជាងនេះទៅទៀត សិស្សានុសិស្សដែលបានចូលរួក្នុងសិក្ខាសាលាពិតជាមានភាពរីករាយជាមួយចំណេះដឹងថ្មីៗសម្រាប់ពួកគេ។