កាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០ កន្លងទៅនេះ គណៈកម្មការ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាទួលគោក បានរៀបចំសិក្ខាសាលាស្តីពី “សុវត្ថិភាពចំណីអាហារ” ដើម្បីឱ្យកុមារយល់ដឹងអំពីចំណីអាហារណាដែលប៉ះពាល់ដល់សុខភាព ហើយអាហារប្រភេទណាដែលមិនប៉ះពាល់សុខភាព សម្រាប់ថ្នាក់ក្រោមមត្តេយ្យ មត្តេយ្យ និងបឋមសិក្សា ។ ទាក់ទងនឹងសុវភាពចំណីអាហារនេះ លោកវេជ្ជបណ្ឌិត ងិន សុខរង្សី មកពីមជ្ឈមណ្ឌលសុខភាពសិស្ស ម៉េងលី ជេ. គួច មានប្រសាសន៍ថា ការទទួលទានបន្លែផ្លែឈើ ទោះបីថាវាជាជម្រើសល្អសម្រាប់សុខភាព ប៉ុន្តែបន្លែផ្លែឈើខ្លះក៏មិនល្អដែរ ព្រោះបន្លែផ្លែឈើមានផ្ទុកសារធាតុគីមីដែលឱ្យប៉ះពាល់ដល់សុខភាពទៅវិញទេ។
Category: សិក្ខាសាលា