សិក្ខាសាលាស្តីអំពីសុវត្ថិភាពចំណីអាហារ សម្រាប់សិស្សានុសិស្សថ្នាក់ទី១ ដល់ទី៦ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាទួលគោក
កាលពីថ្ងៃសុក្រ ទី២២ ខែមេសា ឆ្នាំ២០២២ សាលារៀន អន្តរទ្វីប អាមេរិកាំងបានរៀបចំសិក្ខាសាលាស្តីអំពីសុវត្ថិភាពចំណីអាហារ សម្រាប់សិស្សានុសិស្សថ្នាក់ទី១ ដល់ទី៦។ គោលបំណងនៃការរៀបចំធ្វើសិក្ខាសាលាទាក់ទងនឹងសុវត្ថិភាពចំណីអាហារមួយនេះ គឺដើម្បីចែករំលែកដល់កូនសិស្សឲ្យបានយល់ដឹងឲ្យបានច្បាស់លាស់អំពី ចំណីអាហារប្រភេទណា ដែលទទួលទានទៅ មិនប៉ះពាល់ដល់សុខភាព និងចំណីអាហារប្រភេទណា ដែលប៉ះពាល់ដល់សុខភាព ព្រមទាំងរបៀបរបបទទួលទានអាហារឲ្យបានទៀងទាត់ និងត្រូវពេលវេលា។