កាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៨ កន្លងទៅនេះ គណៈគ្រប់គ្រងសាលា និងលោកគ្រូ អ្នកគ្រូនៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាទួលគោក បានដឹកនាំសិស្សថ្នាក់ក្រោមមត្តេយ្យ និងមត្តេយ្យសិក្សា ទាំងវេនព្រឹក និងរសៀល ធ្វើដំណើរទៅចុះកម្មសិក្សាលើកទី៣៩នៅកន្លែងកម្សាន្ត
សម្រាប់កុមារ នៃមជ្ឈមណ្ឌល ឃីត ស៊ីធី ដែលស្ថិតនៅអគារលេខ១៦២A មហាវិថីព្រះសីហនុ រាជធានីភ្នំពេញ។ កម្មវិធីចុះកម្មសិក្សានេះ គឺជាឱកាសមួយសម្រាប់ប្អូនៗសិក្សាសង្កេតអំពីមហាជន និងបរិស្ថានជុំវិញ ហើយនេះក៏ជាឱកាសដែលសិស្សានុសិស្សទទួលបាននូវចំណេះដឹងជាច្រើនបន្ថែមលើមេរៀនក្នុងថ្នាក់ដូចជា យល់ដឹងពីឧបករណ៍សិក្សាតាមបែបវិទ្យាសាស្រ្តដ៏ទំនើប ឃើញរូបភាព និងស្ថានភាពពិតៗ ដែលពួកគេធ្លាប់បានសិក្សាក្នុងថ្នាក់រួមទាំងរៀននូវវាក្យសព្ទថ្មីៗបន្ថែមទៀត។ ជាមួយគ្នានោះផងដែរ ប្អូនៗក៏អាចស្គាល់បាននូវស្លាកសញ្ញាចរាចរណ៍មួយចំនួន និងកំណត់សម្គាល់ផ្សេងៗ ដែលប្រើប្រាស់លើដងវិថីក្នុងកំឡុងពេលធ្វើដំណើរ ស្គាល់ឈ្មោះទីតាំងភូមិសាស្ដ្រ និងមហាវិថីមួយចំនួនក្នុងរាជធានីភ្នំពេញ។ ចាពិសេសជាងនេះទៅទៀត ប្អូនៗនឹងបានរឹតចំណងមិត្ដភាព សាមគ្គីភាព បង្កើនភាពក្លាហាន និងបទពិសោធន៍ក្នុងការសហការ ការដឹកនាំ សាមគ្គីភាព ឯករាជ្យភាព ភាពម្ចាស់ការ ទំនាក់ទំនងក្នុងក្រុម និងទំនាក់ទំនងជាមួយមហាជនបានកាន់តែប្រសើ និងទទួលបាននូវចំណេះដឹងថ្មីៗ និងអារម្មណ៍ជ្រះថ្លាក្នុងពេលកំពុងចុះកម្មសិក្សានៅទីនោះ ក៏ដូចជាពេលត្រឡប់ មកគេហដ្ឋានវិញផងដែរ។