អគារសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាទួលគោក

អគារសាលារៀន អន្តរទ្វីប​ អាមេរិកាំង សាខាទួលគោក (AIS Toul Kork Campus) (អតីតមជ្ឈមណ្ឌលសកម្មភាព កំចាត់មីនកម្ពុជា ហៅកាត់ថា CMAC) មានអាសយដ្ឋានស្ថិតនៅ អគារលេខ43 ផ្លូវ528 សង្កាត់បឹងកក់1 ខណ្ឌទួលគោក រាជធានីភ្នំពេញ។ អគារ AIS សាខាទួលគោក មានកម្ពស់6ជាន់ ហើយមានទំហំអគារសរុបចំនួន 5278.67m2 និងទំហំដីមានចំនួន 2410.42m2។ អគារ AIS សាខា ទួលគោក សម្រាប់ដាក់សិស្សសាលារៀន អន្តរទ្វីប អាមេរិកាំង ដោយអគារ AIS សាខាទួលគោក បែងចែកជាពីរអគារ​ ដោយអគារនៅខាងក្រោយហៅថា AIS Kids-TK សម្រាប់ដាក់ថ្នាក់កុមារចាប់ពីថ្នាក់ក្រោមមត្តេយ្យសិក្សា ដល់ថ្នាក់ទី4 ហើយអគារខាងមុខសម្រាប់ដាក់សិស្សថ្នាក់ទី5 ដល់ទី12 ​​​ដោយអគារទាំងពីរស្ថិតក្នុងបរិវេណតែមួយជាមួយគ្នា។

អគារ AIS សាខាទួលគោក កាលពីមុនជាប្រភេទ​អគារចាស់។ បន្ទាប់ពីបានចូលកាន់កាប់ជាផ្លូវការរួចមក អគារ AIS សាខាទួលគោក ត្រូវបាន​ជួស​ជុលរៀប​ចំសាជា​​ថ្មី​ដែល​​​មើលទៅជាអគារមួយ​​​យ៉ាង​​ល្អប្រណីត មានភាពរឹងមាំ បំពាក់​ដោយសម្ភារបរិក្ខារ​ទំនើបៗ ​នៅក្នុងបន្ទប់សិស្សសិក្សាត្រូវបានរៀបចំយ៉ាងស្អាត ដើម្បីបង្កើតនូវផាសុកភាពទៅដល់​សិស្សានុសិស្ស និងលោកគ្រូ អ្នកគ្រូ។ នៅតាមជាន់មានរៀបចំកៅអីឈើ ដើម្បីឱ្យសិស្សអង្គុយលេង អានសៀវភៅ ឬពិភាក្សាពីការសិក្សា។

អគារសាលារៀន អន្តរទ្វីប​ អាមេរិកាំង សាខាទួលគោក បានបើកសម្ពោធជាផ្លូវការនៅ​ថ្ងៃ​ទី​30 ខែមីនា ឆ្នាំ2015 ហើយ​នឹង​ត្រូវ​ដាក់​ឱ្យ​សិស្សរៀនក្នុងឆ្នាំ​សិក្សា​2015-2016 នាថ្ងៃទី28 ខែ​កញ្ញា ឆ្នាំ2015 សម្រាប់សិស្សានុសិស្ស​​ថ្នាក់ចំណេះ​ទូទៅ​ខ្មែរ ចាប់ពី​ថ្នាក់​ក្រោម​មត្តេយ្យ​សិក្សា ដល់ទី12 នៃ​សាលា​រៀន អន្តរទ្វីប អាមេរិកាំង សាខាទួលគោក។

[/vc_row