
ពាក្យ “Tango” និង “Tambo” នៅជុំវិញអាងទន្លេ River Plate ត្រូវបានគេប្រើប្រាស់ដំបូង ដើម្បីសំដៅទៅលើការប្រមូលផ្តុំតន្ត្រីរបស់ទាសករ ជាមួយនឹងកំណត់ត្រាជាលាយលក្ខណ៍អក្សររបស់អាជ្ញាធរអាណានិគមដែលព្យាយាមហាមឃាត់ការជួបជុំបែបនេះនៅដើមឆ្នាំ1789។ ដំបូងឡើយ វាគ្រាន់តែជាការរាំមួយក្នុងចំនោមការរាំជាច្រើន ប៉ុន្តែមិនយូរប៉ុន្មាន ចង្វាក់រាំ Tango បានក្លាយជាការពេញនិយមពេញសង្គម បន្ទាប់មកបានរីករាលដាលទៅកាន់ពិភពលោកទាំងមូល។ បច្ចុប្បន្ននេះ មានការប្រែប្រួលជាច្រើននៃរបាំនេះនៅជុំវិញពិភពលោក។
ចង្វាក់ Tango មានចង្វាក់ជាច្រើនប្រភេទដែលបង្កើតឡើងនៅក្នុងតំបន់ និងសម័យផ្សេងៗគ្នានៃប្រទេសអាហ្សង់ទីន ក៏ដូចជានៅទីតាំងផ្សេងទៀតជុំវិញពិភពលោក។ របាំនេះត្រូវបានបង្កើតឡើងដើម្បីឆ្លើយតបទៅនឹងធាតុវប្បធម៌ជាច្រើនដូចជា ការប្រមូលផ្តុំគ្នានៅទីកន្លែង និងសូម្បីតែម៉ូដសម្លៀកបំពាក់។ ចង្វក់រាំភាគច្រើនត្រូវបានរាំនៅក្នុងការឱបរឹត ឬការឱបយ៉ាងជិតស្និទ្ធ។
ចង្វាក់ Tango មានច្រើនបែបផ្សេងៗគ្នាដូចជា :
• Tango Argentino
• Tango Canyengue
• Tango Oriental Uruguayan Tango
• Tango liso
• Tango Salon
• Tango Orillero
• Tango Camacupense (Angola)
• Tango Milonguero (Tango Apilado) (see also “Milonguero”)
• Tango Nuevo (New Tango)
• Tango Vals
• Milonga
• Ballroom tango
• Finnish tango
អ្នកចម្រៀង Tango ល្បីៗរួមមាន :
• Carlos Acuña
• Néstor Fabián
• Carlos Gardel
• Roberto Goyeneche
• Julio SosaOlavi Virta
• Reijo Taipale
• Tita Merello
• Edmundo Rivero
• Pyotr Leschenko