អំពីសាលារៀន អន្តរទ្វីប អាមេរិកាំង

  • សាលារៀន អន្តរទ្វីប អាមេរិកាំង មានកម្មវិធីសិក្សាច្បាស់លាស់​ និងសម្បូរបែបចាប់ពីថ្នាក់ក្រោមមត្តេយ្យសិក្សា រហូតដល់ថ្នាក់វិទ្យាល័យតាមបែបខ្មែរឥអាមេរិកាំង ដំបូងបង្អស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា។
  • ទទួលស្គាល់ជាផ្លូវការដោយក្រសួងអប់រំ យុវជន និងកីឡា តាមប្រកាសលេខ1910 អយក. ប្រក. ចុះថ្ងៃទី27 ខែវិច្ឆិកា ឆ្នាំ2006 និង លេខ58 អយក. ប្រក.​ចុះថ្ងៃទី27 ខែមីនា ឆ្នាំ2007។
  • បន្ថែមជួននូវកម្មវិធីសិក្សាពិសេសៗរួមមានមុខវិជ្ជា បំណិនជីវិត និងមុខវិជ្ជាជំនាញ ជម្រើសដ៌សម្បូរបែបដូចជា គំនូរ របាំ​ តន្រី កំណាព្យ គេហកិច្ច ហត្ថកម្ម​ អប់រំកាយ និងកីឡាដូចជា ការ៉ាតេ-ដូ បាល់បោះ បាល់ទះ បាល់ទាត់ បាប៊ី វាយកូនឃ្លីលើតុ វាយកូនបាល់ ហែលទឹក​ លិងកីឡាផ្សេងៗទៀត។
  • បន្ថែមនូវមុខវិជ្ជាកំព្យូទ័រ ភា្ជប់ដោយប្រព័ន្ធអ៊ីនធើណេត បណ្ណាល័យស្រាវជ្រាវពោរពេញដោយឯកសារគ្រប់កំរិត និងគ្រប់ជំនាញ។
  • មានបន្ទប់ស្រាវជ្រាវ បន្ទប់សិក្សា ព្រមទាំងបន្ទប់ពិសោធបំពាក់ដោយគ្រឿងបរិក្ខារទំនើបៗ និងមានផាសុខភាព។
  • មានកម្មវិធីរៀនបំប៉នថ្ងៃសៅរ៏ និងថ្ងៃអាទិត្យ។
  • លោកគ្រូ អ្នកគ្រូមានសីលធ៌មវិជ្ជាជីវ: គរុកោសល្យ និងបទពិសោធន៏ខ្ពស់ក្នុងការបង្រៀនផ្សារភ្ជាប់នឹងការអនុវត្តជាក់ស្តែងទាំងនៅក្នុងថ្នាក់ និងនៅក្រៅថ្នាក់ ដែលធ្វើឲសិស្សានុសិស្សមានការងាយយល់ ចងចាំបានល្អ និងមានភាពច្នៃប្រឌិតខ្ពស់។
  • ផ្តល់ជួននូវសេវាកម្មប្រឹក្សាពិនិត្យសុខភាព និងព្យាបាលជំងឺ និងសេវាកម្មប្រឹក្សាអប់រំ។
  • មានសេវាកម្មដឹកជញ្ជួនប្រកបដោយសុវត្ថិភាព​ និងផាសុកភាព។
  • បន្ថែមនូវកម្មវិធីដំណើរទស្សនកិច្ចសិក្សា និងវគ្គសិក្ខាសាលាបណ្តុះបណ្តាលផ្សេងៗ។
  • មានកម្មវិធីប្រកួតប្រកួតប្រជែងផ្សេងៗជាច្រើនដូចជា ការប្រលងសិស្សពូកែ ម៉េងលី ជេ. គួច ប្រចាំឆ្នាំសិក្សា ការប្រឡងសិស្សពូកែអាហារូបករណ៏ ម៉េងលី ជេ.​ គួច បញ្ចប់ឆ្នាំសិក្សា ការប្រកួតគូរគំនូរ និងពិធីតាំងពិព័រណ៏ស្នាដៃសិស្ស ការប្រកួតចំណេះដឹងភូមិសាស្ត្រជាតិ ម៉េងលី ជេ. គួច ការប្រឡងតែងសេចក្តី ការប្រឡងរឿងខ្លី និងកំណាព្យ ម៉េងលី ជេ. គួច​ ការប្រកួតកីឡា និងការចូលរួមសកម្មភាពសង្គមរួមមាន កម្មវិធីសប្បុរសធ៌ម កម្មវីធីរៃអង្គាសថវិកា និងកម្មវិធីផ្សេងៗទៀត។
  • លើកកំពស់សមត្ថភាពសិស្សអោយមានភាពក្លាហាន ភាពជាអ្នកដឹកនាំ ការសហការ ភាពម្ចាស់ការ ភាពម៉ត់ចត់ សុខភាពល្អ សាមគ្គីភាព ទំនាក់ទំនង និងបទពិសោធន៏។
  • ជំរុញឲសិស្សមានសម្ថភាពគ្រប់គ្រាន់ទាំងចំណេះដឹងទូទៅ ចណេះធ្វើ និងភាសាអង់គ្លេស។