អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួង ម៉េងលី ស្ថាបនិក និងប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន បានបង្ហាញពីឆន្ទៈក្នុងការបោះផ្សាយ និងចុះបញ្ជីលក់មូលបត្រកម្មសិទ្ធិជាសាធារណៈលើកដំបូងនៅផ្សារមូលបត្រកម្ពុជា
នៅថ្ងៃពុធ ៦រោច ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ ឯកឧត្តម ហុង សុហួរ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃផ្សារមូលបត្រកម្ពុជា (ផមក) បានទទួលស្វាគមន៍ អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួង ម៉េងលី ស្ថាបនិក និងប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន និងលោក អ៊ីវ រ៉ាណ្ណារិទ្ធ នាយកប្រតិបត្តិ នៃក្រុមហ៊ុន អ អេច ប៊ី ស៊ីឃ្យួរឹធី (ខេមបូឌា) ម.ក ។ អ្នកឧកញ៉ា វេជ្ជបណ្ឌិតបានបង្ហាញពីឆន្ទៈក្នុងការបោះផ្សាយ និងចុះបញ្ជីលក់មូលបត្រកម្មសិទ្ធិជាសាធារណៈលើកដំបូងនៅផ្សារមូលបត្រកម្ពុជា។