កាលពីថ្ងៃទី០៤ ខែឧសភា ឆ្នាំកន្លងទៅនេះ គណៈកម្មការសាលារៀន អន្តរទ្វីប អាមេរិកាំង បានសហការជាមួយមន្ទីរពេទ្យបារាំង-វៀតណាម (FV) រៀបចំសិក្ខាសាលាស្តីអំពីការបង្ការជំងឺមហារីកមាត់ស្បូនសម្រាប់សិស្សានុសិស្សថ្នាក់ទី១០ និងទី១១។ ដើម្បីឱ្យសិស្សានុសិស្សទទួលបានចំណេះដឹង និងយល់ពីវិធីបង្ការជំងឺមហារីកស្បូន ហើយលើសពីនេះទៀតសិស្សានុសិស្សអាចផ្សព្វផ្សាយអំពីការបង្ការជំងឺមហារីកមាត់ស្បូនទៅដល់ក្រុមគ្រួសារ និងមិត្តភក្ររបស់គាត់ ដោយមានការបង្ហាញពីលោកវេជ្ជបណ្ឌិត វើក រ៉ាស៊ីម វេជ្ជបណ្ឌិតនៃមន្ទីរពេទ្យបារាំង-វៀតណាម(FV)។ លោកវេជ្ជបណ្ឌិត បានបង្ហាញអ្វីទៅជាជំងឺមហារីកមាត់ស្បូន មូលហេតុនៃការកើតជំងឺនេះ ក៏ដូចជាវិធីបង្ការជំងឺជាដើម ពីព្រោះជំងឺមហារីកមាត់ស្បូនគឺជាជំងឺដ៏កាចសាហាវមួយដោយស្រ្តីគឺជាមនុស្សដែលប្រឈមជាមួយជំងឺនេះ ដូច្នេះពួកគេត្រូវតែប្រុងប្រយ័ត្ន និងចូលរួមបង្ការទាំងអស់គ្នា។
Category: សិក្ខាសាលា