កាលពីថ្ងៃទី២៥ ខែឧសភា កន្លងទៅថ្មីៗនេះ គណៈគ្រប់គ្រងសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាទួលគោក បានរៀបចំការប្រកួតពន្យល់ពាក្យភាសាខ្មែរ វគ្គជម្រុះជុំទី១ និងវគ្គជម្រុះជុំទី២។ ការប្រកួតនេះ គឺបង្កើតឡើងសម្រាប់ប្អូនៗថ្នាក់បឋមសិក្សា ហើយប្អូនៗដែលអាចចូលរួមប្រកួតបាន ត្រូវតែជាសិស្សថ្នាក់ទី៣ ឡើងទៅ។ នៅថ្ងៃប្រកួតមានបេក្ខជនចូលរូមប្រកួតប្រម៉ាណ៦០នាក់ ដែលបេក្ខជននីមួយៗតម្រូវឱ្យប្រាប់ថ្នាក់ពាក្យ និងពន្យល់ពាក្យឱ្យបានច្បាស់លាស់ និងត្រឹមត្រូវចំនួនពីរពាក្យ ដើម្បីឡើងទៅកាន់វគ្គបន្ត។ ឆ្លងកាត់ការប្រកួតយ៉ាងស្វិតស្វាញ មានបេក្ខជនចំនួនតែ១៣នាក់ប៉ុណ្ណោះដែលឈានទៅប្រកួតនៅវគ្គផ្តាច់ព្រ័ត្រ។ គួរបញ្ជាក់ផងដែរថា នេះក៏ជាលើកទី១ហើយដែលគណៈគ្រប់គ្រងសាលាបានរៀបចំការប្រកួតពន្យល់ពាក្យភាសាខ្មែរនេះឡើង។