thumbnail

សារថ្នាក់បឋម​សិក្សា

លោកស្រី អ៊ាវ ណារី

ចាងហ្វាងក្រោមមត្តេយ្យ មត្តេយ្យ និងបឋមសិក្សា

សូម​ស្វា​គម​ន៍​កូន​ៗ ដែល​ត្រៀម​ចូលរៀន​ និង​កូន​ៗកំពុង​សិក្សា​ថ្នាក់​បឋមសិក្សា​ នៃ​សាលារៀន​ អន្តរទ្វីប​ អាមេរិកាំង​ សាខា​ទួលគោក​ ជាទីស្រឡាញ់​! នាងខ្ញុំ​ជា​ចាងហ្វាង​បឋមសិក្សា​ មានចិត្ត​សប្បាយរីករាយ​ ខ្លាំង​ណាស់​ក្នុង​ការ​រង់ចាំ​ទទួ​លកូនៗ​ ដោយ​ភាព​កក់ក្តៅ​អស់ពី​បេះដូង​ដើម្បី​អោ​យកូនៗ​ទាំងអស់​មក​ក្រេបជញ្ជក់​យកចំណេះ​វិជ្ជា​ដែល​ជា​ កំណប់​ ទ្រព្យ​មិន​អាច​ខ្វះ​បាន​ និង​កសាង​ចំណេះវិជ្ជា​សម្រាប់​ពេល​អនាគត​ក្នុង​មហា​គ្រួសារ​មួយ​ ដែល​មាន​ចាងហ្វាង​ លោកគ្រូ​ អ្នកគ្រូ​យកចិត្ត​ទុកដាក់​ និង​មាន​មិត្តភក្តិ​គួរ​ជាទី​រាប់អាន​ ដូច​នៅក្នុង​គ្រួសារ​ ដែល​មាន​ភាពត្រជាក់​ត្រជុំ​របស់​កូន​ៗ។

ពេល​កូន​ៗចូល​មក​សិក្សា​នៅ​សាលារៀន​ អន្តរទ្វីប​ អាមេរិកាំង​ កូន​នឹង​ចាប់ផ្តើម​ស្គាល់​ពី​ការរស់នៅ​ជាមួយគ្នា​ ការ​រៀន​ពីគ្នា​ទៅវិញទៅមក​ ការចែក​រំលែក​ ការ​ស្រឡាញ់​រាប់អាន​គ្នា​ ជាពិសេស​គឺ​ភាព​កក់ក្តៅ​នៃ​សេវាកម្ម​អប់រំ​របស់​សាលារៀន​ អន្តរទ្វីប​ អាមេរិកាំង​ ដែល​បាន​ផ្តល់​ជូន​កូន​ៗ។ លើស​ពីនេះ​ទៅទៀត​ គ្រប់​កម្មវិធី​សិក្សា​ និង​បឋមសិក្សា​ គឺ​ផ្តល់​ឱ្យ​កុមារ​ទទួល​បាន​នូវ​ការអប់រំ​ដ៏​ពេញលេញ​ ទាំង​សមត្ថភាព​នៃ​ការ​ស្តាប់​ ការ​និយាយ​ ការ​អាន​ ការ​សរសេរ​ ការសង្កេត​ ទំនាក់ទំនង​ សីលធម៌​ សុជីវធម៌​ ភាសាខ្មែរ​ ភាសាអង់គ្លេស​ កុំព្យូទ័រ​ របាំ​ គំនូរ​ តន្រ្តី​ គេហកិច្ច​ កីឡា​គ្រប់​ប្រភេទ​ កម្មវិធី​បំណិន​ជីវិត​ កម្មវិធី​សិក្ខាសាលា​ទាក់ទង​សុខភាព​ ទស្សនកិច្ច​សិក្សា​ ការ​តាំង​ពិ​ព័រ​ណ៌​ស្នាដៃ​សិស្ស​ និង​បណ្ណាល័យ​ មាន​ សៀវភៅ​គ្រប់​ប្រភេទ​ជាច្រើន​ផ្តល់​ អោយ​ កូន​ៗសិក្សា​ស្រាវជ្រាវ​ ដែល​អាច​បណ្តុះ​កូន​ៗឱ្យ​ក្លាយជា​ ពលរដ្ឋ​ប្រកបដោយ​ចំណេះវិជ្ជា​ សុជីវធម៌​ និង​មាន​សមត្ថភាព​ចូលរួម​ អភិវឌ្ឍ​សង្គមជាតិ​ និង​សង្គម​គ្រួសារ​ ទៅ​ថ្ងៃ​អនាគត​។

កូន​ៗទាំងអស់គ្នា​ពិតជា​ មាន​ភាព​សប្បាយរីករាយ​ ក្នុង​ការសិក្សា​ជាមួយ​បរិស្ថាន​អប់រំ​ ដែល​ប្រកបដោយ​ផាសុកភាព​ អនាម័យ​ និង​ទទួល​បាន​នូវ​ការអប់រំ​មួយ​ បែប​ស្តង់​ដា​ជាតិ​ ដែល​មានគុណ​ភាពល្អ​គួរ​ជាទី​ទុកចិត្ត​។ ក្នុងនាម​នាងខ្ញុំ​ជា​ចាងហ្វាង​ និង​បុគ្គលិក​សិក្សា​នៃ​សាលារៀន​ អន្ត​ទ្វីប​ អាមេរិកាំង​ ទាំងអស់​ សូម​ថ្លែងអំណរគុណ​មាតាបិតា​ និង​អ្នកអាណាព្យាបាល​សិស្ស​ ដែល​បាន​គាំទ្រ​ និង​មានទំនុក​ចិត្ត​ចំពោះ​សាលា​យើងខ្ញុំ​ ក៏ដូចជា​ផ្តល់​ឱកាស​ដល់​កូន​ៗឱ្យមក​សិក្សា​នៅ​សាលារៀន​ អន្តរទ្វីប​ អាមេរិកាំង​។ សូម​ ជូន​ពរ​កូន​ៗទាំងអស់​មាន​ប្រាជ្ញាវាងវៃ​ រៀនសូត្រ​ពូកែ​ និង​ ជា​កូន​ល្អ​ សិស្ស​ល្អ​ មិត្ត​ល្អ​។ សូម​គោរព​ជូនពរ​មាតាបិតា​ និង​អ្នកអាណាព្យាបាល​ទាំងអស់​ជួបប្រទះ​តែ​សេចក្តី​សុខ​ សុភមង្គល​គ្រប់ពេលវេលា​។

សូមអរគុណ!

គ្រូបង្រៀន