សកម្មភាពពិសោធន៍របស់សិស្សានុសិស្សថ្នាក់ទី១១ មុខវិជ្ជាជីវវិទ្យា ប្រធានបទស្តីពី៖ ការសង្កេតបាតុភូតអូស្មូស ដឹកនាំដោយលោកគ្រូ អ៊ិន ឆាយ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាទួលគោក
កាលពីថ្ងៃអង្គារ ទី៣១ ខែមករា ឆ្នាំ២០២៣ កន្លងទៅនេះ លោកគ្រូ អ៊ិន ឆាយ បានដឹកនាំសិស្សថ្នាក់ទី១១ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាទួលគោក ពិសោធន៍ក្រោម ប្រធានបទ “ការសង្កេតបាតុភូតអូស្មូស” លើមុខវិជ្ជាជីវវិទ្យា។ ការពិសោធនេះធ្វើឡើងក្នុងគោលបំណង ដើម្បីឱ្យសិស្សយល់កាន់តែច្បាស់ពីមេរៀនដែលអាចផ្តល់នូវចំណេះដឹងពិតប្រាកដ និងបង្កើនការចងចាំបន្ថែមទៀតទៅលើការសិក្សាទ្រឹស្តី។ លើសពីនេះ សិស្សានុសិស្សបានអនុវត្តផ្ទាល់ សហការគ្នា និងរួមគ្នាធ្វើការងារជាក្រុមយ៉ាងល្អប្រសើរ។